“ខ្ញុំនឹករឮក និងចងចាំអតីតមិត្តរួមអាវុធទាំងអស់”

ក្រោមចំណងជើងនេះ តាមរយៈហ្វេសប៊ុក កាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១៦, សម្តេចតេជោ ហ៊ុន សែន ប្រាប់អោយដឹងថាសម្តេចបានទៅសួរសុខទុក្ខមិត្តរួមអាវុធមួយរូប ដែលកំពុងមានជំងឺជាទម្ងន់ គឺ ឧត្តមសេនីយ៍ ញឹក ហួន។ សម្តេចតេជោ បានបញ្ជាក់ថា តែងតែនឹករឮក​ និងចងចាំជានិច្ច ចំពោះ​​សហកា​រី មិត្តរួមអាវុធទាំងអស់ មាន ឧត្តម​សេ​នីយ៍ ញឹក ហួន ជាដើម ដែលនៅក្រោយឆ្នាំ ១៩៧០ បានចូល​រួម តស៊ូនៅអង្គភាពជាមួយគ្នា និងតស៊ូរំដោះប្រទេសពីរបបខ្មែរក្រហម។សម្តេចរំលឹកថា “នៅថ្ងៃទី ២០ មិថុ​នា ឆ្នាំ ១៩៧៧ គាត់បានរួមជាមួយខ្ញុំចាប់ផ្តើមវាយពួក ប៉ុល ពត ។ គាត់ក្លាយជាអ្នកចូលរួមកសាង​កម្លាំង​ប្រដាប់អាវុធផ្តួលរំលំរបបខ្មែរក្រហម ហើយបានក្លាយជាមេបញ្ជាការកងអនុសេនាធំមុន​គេនៅពេល​នោះ​។ ជាបន្តបន្ទាប់ នៅពេលបង្កើតកងវរៈសេនាតូច គឺគាត់ជាមេបញ្ជាការមុនគេ។ ក្រោយរំដោះប្រទេសថ្ងៃ ៧ មករា ១៩៧៩ គាត់ជាមេបញ្ជាការដំបូងទៀត នៃកងពលតូចលេខ ១ ការពារភ្នំពេញ។…