ប្រជារាស្រ្តខ្មែរ ១៥ លាននាក់ផ្តល់ការគោរពចំពោះ កែ ឡេង

ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ អញ្ជើញជួបសំណេះសំណាល ផ្ដល់គ្រឿងឥស្សរិយយស និងប្រាក់រង្វាន់ដល់កីឡាការនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោកផ្នែកកីឡាប៉េតង់នារី លើកទី ១៥ នៅព្រះរាជាណាចក្រថៃ និងគ្រូបង្វឹក សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ហេតុផលនៃការពន្យារពេលអបអរជោគជ័យរបស់ លោកស្រី កែ ឡេង គឺដោយសារតែប្រទេសមានការរវល់រៀបចំពិធីបុណ្យជាតិតែប៉ុណ្ណោះ មិនមែនជាការរើសអើង ឬមូលហេតុនយោបាយ ដូចដែលបានលើកឡើងក្នុងហ្វេសប៊ុកនោះទេ។

ឈប់ជួលដីស្រែ/ចំការតាមទល់ដែនឲ្យបរទេស

អញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំពេញអង្គគណរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ សម្តេច តេជោ ហ៊ុន សែន បានជូនដំណឹង អំពីការចេញសារាចរណែនាំប្រជាពលរដ្ឋ ឲ្យឈប់ធ្វើការជួលដី (ស្រែ/ចម្ការ) ទៅឲ្យបរទេស(វៀតណាម/ថៃ/ឡាវ)តទៅទៀត ដើម្បីចៀសវាងបញ្ហាដីខ្មែរ ស្រែវៀតណាម ស្រែថៃ ឬស្រែឡាវ ជាដើម។

ប្រជាពលរដ្ឋអាចទាក់ទងត្រង់ជាមួយសម្តេចតេជោ

នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុកថា ប្រជាពលរដ្ឋ និងយុវជន អាចទំនាក់ទំនងជាមួយសម្តេចផ្ទាល់ តាមរយៈការផ្ញើជាព័ត៌មាន រូបភាព សម្លេង និងរបាយការណ៍មកកាន់ប្រអប់សំបុត្រ (Inbox) និងតាមសារឆ្លើយឆ្លងភ្លាមៗ (Messenger)។ សម្តេចតេជោនឹងបន្តដោះស្រាយជូននូវរឿងអយុត្តិធម៌ ដែលបង្កឡើងដោយមន្រ្តីខិលខូចមួយចំនួន។ បន្ថែមពីលើនោះ សម្តេចក៏បានណែនាំទៅដល់មន្ត្រីដឹកនាំតាមភូមិ ឃុំ ស្រុក ខេត្ត ឲ្យបម្រើប្រជាពលរដ្ឋឲ្យបានល្អ បើមិនដូច្នោះទេ នឹងពុំមានឱកាសបានបម្រើប្រជាពលរដ្ឋទៀតទេ នៅអាណត្តិក្រោយ។