សម្តេចតេជោ ហ៊ុន សែន ស្នើមន្រ្តីទីភ្នាក់ងារអង្គការសហប្រជាជាតិ កុំឲ្យស្តាប់តែព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើមន្រ្តីទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ដែលកំពុងប្រតិបត្តិការងារនៅក្នុងប្រទេសកម្ពុជា ត្រូវធ្វើការងារឲ្យបានជិតស្និទ្ធ និងប្រកបដោយភាពជឿជាក់ជាមួយស្ថាប័ន របស់រាជរដ្ឋាភិបាល ជាពិសេសចៀសវាងការស្តាប់ព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ សំណើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយមន្រ្តីទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ដែលកំពុងប្រតិបត្តិការងារក្នុងប្រទេសកម្ពុជា ដឹកនាំដោយលោកស្រី Clair Van de Varen តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅកម្ពុជា។ ជាការកត់សម្គាល់ជំនួបពិភាក្សាការងាររវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយមន្រ្តីតំណាងទីភ្នាក់ងារអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានធ្វើឡើងក្រោមបរិយាកាសដ៏ល្អប្រសើរ និងបានឈានដល់ការយល់ចិត្តថ្លើមគ្នាច្រើន ជាមួយការប្តេជ្ញារួមគ្នាធ្វើការងារឲ្យកាន់តែល្អប្រសើរ ដើម្បីបម្រើប្រយោជន៍ជូនពលរដ្ឋកម្ពុជា។ ក្នុងជំនួបធ្វើឡើងនៅវិមានសន្តិភាពនោះ លោក ស្រី Clair Van de Varen បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជូនកម្លាំងកម្ពុជាចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និង បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ចំពោះការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ជាងនេះទៀត លោកស្រី…