សម្តេចតេជោ ហ៊ុន សែន៖ ផែនទី UTM ខ្នាត 1/50,000 ងាយស្រួលបោះបង្គោលព្រំដែន ជាងផែនទីខ្នាត 1/100,000
FN ៖ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ដល់ក្រុមអ្នកលេង Facebook ថា ផែនទីបោនខ្នាត 1/100,000 ដែលទទួលស្គាល់ ដោយរដ្ឋធម្មនុញ្ញមានការលំបាកក្នុងការរកចំណុច ដើម្បីបោះបង្គោលព្រំដែន ព្រោះតែផែនទីនេះមានទំហំតូចពេក។ ចំណែកផែនទី UTM ខ្នាត 1/50,000 វិញ មានភាពប្រសើរច្រើនដែលងាយស្រួលវាស់វែង និងរកចំណុចដើម្បីបោះបង្គោលព្រំដែន។ ការបកស្រាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម បានឯកភាពគ្នាក្នុងកិច្ចប្រជុំទ្វេភាគី នៅខេត្តសៀមរាប (CLV) នាថ្មីៗនេះ ក្នុងការស្នើទៅរដ្ឋាភិបាលបារាំង ដើម្បីផ្តល់អ្នកជំនាញបច្ចេកទេស ក្នុងការរៀបចំផ្ទេរផែនទីបោនពីខ្នាត 1/100,000 មកជាផែនទី UTM ខ្នាត 1/50,000 វិញ។ ឆ្លើយនឹងសំណួរអ្នកលេង Facebook ដែលបានចូលទៅ Comment លើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា…