ប្រតិកម្មរបស់កម្ពុជាទៅលើសេចក្តីសម្រេចចិត្តរបស់សភានៃសហភាពអឺរ៉ុប

អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ ថ្ងៃទី ១២ មិថុនា ឆ្នាំ ២០១៦ ប្រតិកម្មតបទៅនឹងសេចក្តីសម្រេចចិត្តលេខ 2016/2753 (RSP) របស់សភានៃសហភាពអឺរ៉ុប ចុះថ្ងៃទី ៩ មិថុនាឆ្នាំ ២០១៦។ សេចក្តីថ្លែងការណ៍មានដូចខាងក្រោម:  

សម្តេចតេជោ ហ៊ុន សែន៖ គ្មានការចរចាគ្នារវាង CPP និង CNRP នាពេលខាងមុខនេះទេ

អត្ថបទ Fresh News សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់បទសម្ភាសន៍ដោយផ្ទាល់ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា «គ្មានការចរចាណាមួយកើតឡើងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅពេលខាងមុខនេះទេ»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា៖ ១៖ មិនមានការចចារណាមួយរវាង CPP និង CNRP នាពេលខាងមុខនេះទេ ព្រោះបើមានការចចារ នឹងអាចជះឥទ្ធិពលលើដំណើការតុលាការ ដែលកំពុងមានចំណាត់ការលើសំណុំរឿងមួយចំនួន។ រដ្ឋសភាគឺជាច្រកតែមួយគត់ដែលអាចជួបប្រជុំលើដំណើការរបស់ជាតិ តែគណបក្សសង្គ្រោះជាតិបានបោះបង់ចោលដោយខ្លួនឯង។ ២៖ ប្រសិនមានការជួបចរចាគ្នាណាមួយ នាពេលខាងមុខ CPP មិនពិភាក្សាលើរឿងណាដែលជាសមត្ថកិច្ចរបស់តុលាការនោះទេ ហើយក៏មិនពិភាក្សាលើករណីអ្នកជាប់គុកនោះដែរ។ ការប្រតិកម្មខ្លាំងៗ របស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មានថ្មីៗ ចុះផ្សាយខុសការពិត៕

បន្ថែមអាហារូបករណ៍ និស្សិតរៀននៅរុស្ស៊ី

ថ្ងៃ ១៨ ឧសភា ២០១៦ មុនបន្តដំណើរទៅកាន់ទីក្រុង Sochi ចូលរួមក្នុងកិច្ចប្រជុំកំពូល រុស្ស៊ី-អាស៊ាន រំលឹកខួបជាដៃគូសន្ទនា អស់ពេល ២០ ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន ទទួលជួបសំណេះសំណាលជាមួយ  ក្មួយៗ យុវជន តំណាងឱ្យនិស្សិតដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ី និងបានផ្តាំផ្ញើសួរសុខទុក្ខក្មួយៗ ដែលមិនបានមកចូលរួម ព្រោះត្រូវធ្វើដំណើរឆ្ងាយ។ សម្តេចតេជោ សំដែងនូវក្តីសប្បាយរីករាយ ដែលក្មួយៗខិតខំយកចិត្តទុកដាក់ក្នុងការសិក្សា នៅប្រទេសដ៏ជឿនលឿនមួយនេះ និងបានរំលឹកថាការសិក្សាគ្មានដែនកំណត់ឡើយ។ សម្តេចតេជោ បានក្រើនរំលឹកអោយក្មួយបង្កើនការយកចិត្តទុកដាក់ ខិតខំរៀនសូត្រអោយសមនឹងការជឿទុកចិត្ត នៃឪពុកម្តាយ អាណាព្យាបាល លោក-អ្នកគ្រូ និងជូនជាដំណឹងថា សម្តេចបានស្នើសុំ អោយសហព័ន្ធរុស្ស៊ី ផ្តល់អាហារូបករណ៍ច្រើនថែមទៀត ដល់និស្សិតកម្ពុជា។ ជាចំពោះមុខ សម្តេចតេជោ សម្រេចបន្ថែមអាហារូបករណ៍ ដល់និស្សិតកំពុងសិក្សានៅប្រទេសរុស្ស៊ី ដល់ ៥០ ដុល្លារក្នុង ១ ខែ គិតចាប់ពីខែ ឧសភា ឆ្នាំ ២០១៦ នេះតទៅ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំបញ្ជូនអោយ…