ភ្ញៀវទេសចរបារាំង៖ «ខ្ញុំមិននឹកស្មានថាប្រជាពលរដ្ឋខ្មែរស្រឡាញ់ពួកខ្ញុំដល់ថ្នាក់ហ្នឹង, សូមអរគុណសម្តច ហ៊ុន សែន»

អត្ថបទ Fresh News (ភ្នំពេញ)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានថ្លែងប្រាប់អង្គភាព Fresh News ដោយដកស្រង់ សំដីរបស់ភ្ញៀវទេសចរជនជាតិបារាំង ដែលទើបសង្គ្រោះចេញពីតំបន់ព្រៃភ្នំថា ពួកគាត់មិននឹកស្មានថា ប្រជាពល​រដ្ឋខ្មែរ និងអាជ្ញាធរស្រឡាញ់ តាមយកចិត្តទុកដាក់ថែទាំ និងការពារពួកគាត់ដល់ថ្នាក់ហ្នឹង, គាត់ពិតជា​សប្បាយ​រីករាយណាស់ ដែលបានឃើញបែបនេះ ហើយគាត់នឹងសរសេររៀបរាប់អំពីទង្វើ និងកាយវិការដ៏ល្អនេះ ដើម្បីឲ្យ​ពិភពលោកបានដឹង។ ភ្ញៀវទេសចរជនជាតិបារាំង បានថ្លែងជាភាសាបារាំង ដោយមានអ្នកបកប្រែខ្លឹមសារយ៉ាងដូច្នេះ៖ «ខ្ញុំសប្បាយ​រីក​រាយណាស់, ខ្ញុំមិននឹកស្មានថាប្រជាពលរដ្ឋខ្មែរ និងអាជ្ញាធរកម្ពុជា ស្រឡាញ់ពួកខ្ញុំដល់ថ្នាក់ហ្នឹង! ខ្ញុំសូម​អរគុណ​ដល់នាយករដ្ឋមន្រ្តី ហ៊ុន សែន និងប្រជាពលរដ្ឋកម្ពុជា ដែលបានយកចិត្តទុកដាក់នឹងថែទាំពួកខ្ញុំ, ខ្ញុំនឹងសរសេរ​រឿងរ៉ាវនូវអនុស្សាវរីយ៍នេះឲ្យពិភពលោកបានដឹងពីកម្ពុជា»។ ថ្លែងពីមន្ទីរពេទ្យនៅក្រុងសៀមរាប លោក ឃឹម ប៊ុនសុង បានបញ្ជាក់ដឹងថា នៅម៉ោងប្រមាណជិត ៥ រសៀលថ្ងៃ​សៅរ៍នេះ ក្រុមគ្រូពេទ្យបានពិនិត្យភ្ញៀវទេសចរបារាំង ទាំង ៤ នាក់រួចរាល់ហើយ ដោយសុខភាពពួក​គាត់មិនមានអ្វី​នោះទេ គឺធម្មតា គ្រាន់តែស្ងួត និងរលាកបំពង់កបន្តិចបន្តួចប៉ុណ្ណោះ។ ជាមួយនោះផងដែរ លោកអភិបាលខេត្តសៀមរាប បានផ្ញើតាមរយៈ…