សម្តេចតេជោ ហ៊ុន សែន ចាត់ឲ្យអភិបាលខេត្តតាកែវ ចេញលិខិតផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ៣១គ្រួសារ រស់នៅខាងលើជាមួយមន្ទីរពាណិជ្ជកម្មខេត្ត

អត្ថបទ Fresh News (តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៦ ខែសីហានេះ បានជួយដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ៣១គ្រួសារ ដែលពួកគាត់អះអាងថា បានមករស់នៅទីតាំងខាងលើ ជាមួយមន្ទីរពាណិជ្ជកម្មខេត្តតាកែវ ចាប់តាំងពីឆ្នាំ១៩៨៦ ដល់បច្ចុប្បន្ន ហើយមិនទាន់ទទួលបានកម្មសិទ្ធិនោះឡើយ។ ក្រោយទទួលបានលិខិត សូមជួយអន្តរាគមន៍ ដែល Comment ក្នុង Facebook សម្តេចតេជោ បានឆ្លើយតបភ្លាមៗថា ចំពោះសំណើររបស់បងប្អូនទាំង៣១គ្រួសារ សម្តេចបានពិភាក្សា និងដោះស្រាយរួចហើយ ដោយនៅល្ងាចថ្ងៃទី១៦ ខែសីហានេះ អភិបាលខេត្តនឹងរៀបចំលិខិត និងប័ណ្ណកម្មសិទ្ធិជូនបងប្អូន។ សម្តេចតេជោ បានសរសេរឆ្លើយតប Comment សំណើរបស់ប្រជាពលរដ្ឋ៣១គ្រួសារនោះថា «ខ្ញុំបានទទួលសំណើនេះហើយ នឹងបានពិភាក្សាដោះស្រាយរួចហើយ។ នៅល្ងាចនេះអភិបាលខេត្ត នឹងរៀបចំលិខិត និងប័ណ្ណកម្មសិទ្ធិជូនបងប្អូន។ សូមជូនពរបងប្អូនជួបតែសំណាងល្អ។ សូមក្មួយប្រាប់ដំណឹងនេះទៅគ្រួសារទាំង៣១គ្រួសារផង»។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែសីហានេះ បានធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅខេត្តតាកែវ ដើម្បីចុះពិនិត្យសមិទ្ធផលជាតិ និងសំណេះសំណាលជាមួយនឹងមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធក្នុងខេត្តតាកែវ។…

សម្តេចតេជោ ហ៊ុន សែន រំលឹកជាថ្មី «ហាមជួលដីតាមព្រំដែនឲ្យវៀតណាម ជាដាច់ខាត»

អត្ថបទ Fresh News (តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានក្រើនរំលឹកជាថ្មីដល់មន្រ្តីនៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសវៀតណាម ត្រូវទប់ស្កាត់ និងរារាំងកុំឲ្យមានការជួលដីទៅឲ្យប្រទេសវៀតណាមជាដាច់ខាត។ ការថ្លែងក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រុមប្រឹក្សា ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងកងកម្លាំង ប្រដាប់អាវុធនៅខេត្ត កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ម្សិលមិញ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook នាព្រឹកថ្ងៃទី១៧ ខែសីហា នេះថា «ហាមដាច់ខាតការជួលដីឲ្យប្រជាជនវៀតណាម។ នេះមិនមែនសម្រាប់តែខេត្តតាកែវមួយទេ គឺសម្រាប់ខេត្តទាំងអស់ដែលមានព្រំប្រទល់ជាមួយវៀតណាម»​​ ។ សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំឲ្យអភិបាលខេត្តនៅជាប់ព្រំដែនវៀតណាម ថៃ និងឡាវ ឲ្យបញ្ឈប់សកម្មភាពជួលដីនៅតាមព្រំដែនទៅឲ្យប្រជាពលរដ្ឋ នៃប្រទេស ជាប់ព្រំដែនទាំងអស់នេះ ដែលវានឹងបង្កឲ្យមានផលលំបាកក្នុងការគ្រប់គ្រង និងអាចបង្កឲ្យមានភាពស្មុគស្មាញផ្សេងៗ ដើម្បីចៀសវាងបញ្ហាផ្សេងៗដូចជា…