សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រន័រវែស ដែលចង់ឲ្យមានអនុសញ្ញាហាមឃាត់ការប្រើប្រាស់មីន
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រឲ្យមានអនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់មីន តាមរយៈសំណើរនាយករដ្ឋមន្ត្រីន័រវែសលោកស្រី អេម៉ា សូលប៊ែល (Ema Solbeng)។ ការឯកភាព ក៏ដូចជាការលើកសំណើនេះបានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាល និងពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី អេម៉ា សូលប៊ែល នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។ ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន និងលោកស្រី អេម៉ា សូលប៊ែល បានពិភាក្សាពីបញ្ហាបោសសំអាតមីននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបញ្ហាមីននៅលើពិភពលោកផងដែរ។ ប្រទេសន័រវែស ជាប្រទេសមួយដែលបានផ្តល់ជំនួយច្រើនដល់ការបោសសំអាតមីននៅកម្ពុជាផងដែរ។ លោកស្រីនាយករដ្ឋមន្ត្រីន័រវែស បានបង្ហាញបំណងចង់ឲ្យមានអនុសញ្ញានៃការហាមឃាតជាផ្លូវការស្តីពីការហាមឃាត់ជាផ្លូវការ នៃការប្រើប្រាស់គ្រាប់មីន ហើយលោកស្រីសង្ឃឹមថា កម្ពុជាអាចនឹងគាំទ្រគំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រទាំងស្រុងនៅគំនិតមួយនេះ។ សម្តេចតេជោបន្តថា កម្ពុជានឹងបន្តបោសសំអាតគ្រាប់មីនទាំងស្រុងក្នុងប្រទេសកម្ពុជា ពិសេសកម្ពុជានិងចូលរួមក្នុងគំនិតផ្តួចផ្តើមស្តីពីអនុសញ្ញានៃការប្រើប្រាស់គ្រាប់មីន។ សម្តេចតេជោបន្តថា កន្លងមកកម្ពុជាបានបន្តនូវសកម្មភាពយ៉ាងសកម្ម ក្នុងការបោសសំអាតគ្រាប់មីនតាមបណ្តាប្រទេសមួយចំនួន ពិសេសតាមប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក។ ក្នុងជំនួបនោះលោកស្រីនាយករដ្ឋមន្ត្រី បានប្រកាសថា ប្រទេសន័រវែសមានឆន្ទៈខ្ពស់ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសការផ្តល់ជំនួយដល់ការស្វែងរកយុត្តិធម៌ចំពោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត។ លោកស្រីនាយករដ្ឋមន្ត្រី បានថ្លែងថា…