ខ្លឹមសារសំខាន់ៗ ដែលសម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងសន្និសីទព័ត៌មាននៅប្រទេសចិន
FN ៖ នៅល្ងាចថ្ងៃ១៦ ឧសភា ឆ្នាំ២០១៧ បន្ទាប់ពីបានអញ្ជើញជាអធិបតីបើកវេទិកាជំរុញផ្សព្វផ្សាយពាណិជ្ជកម្ម និងទេសចរណ៍ កម្ពុជា-ចិនឆ្នាំ២០១៧ រួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអញ្ជើញធ្វើសន្និសីទកាសែតដល់អ្នកសារព័ត៌មានចិន នៅសណ្ឋាគារ China World ទីក្រុងប៉េកាំង ប្រទេសចិន។ ក្នុងសន្និសីទនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងកម្ពុជា និងចិន ព្រមទាំងបានលើកបង្ហាញពីសក្តានុពល និងបរិយាកាសដ៏ល្អប្រសើរសម្រាប់វិនិយោគិនចិន ទៅបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាផងដែរ។ ខាងក្រោមនេះ គឺជាខ្លឹមសារសំខាន់ៗ មួយចំនួន ដែលសម្តេចតេជោ បានឆ្លើយបញ្ជាក់និងបំភ្លឺទៅសារព័ត៌មានចិន៖ ១). សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីសារៈប្រយោជន៍នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងផ្លូវសូត្រសមុទ្រ ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង គឺផ្តល់នូវផលប្រយោជន៍សម្រាប់ប្រទេសក្នុងតំបន់ទាំងអស់ រួមទាំងកម្ពុជាផងដែរក្នុងការកសាងសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រទេស។ ២). ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ពីទំនាក់ទំនងជាប្រពៃណីរវាងចិនកម្ពុជា គឺមានជាង ២,០០០ឆ្នាំមកហើយ មានលក្ខណៈជាបងប្អូន និងជាមិត្តភ័ក្តិដែលជឿទុកចិត្តគ្នា។ សម្តេចបានបន្ថែមថា…