សម្តេចតេជោ ហ៊ុន សែន សូមជូនពរដល់បងប្អូនសាសនិកឥស្លាមកម្ពុជា រួមនឹងឥស្លាមពិភពលោក នៅក្នុងឱកាសបួសខែរ៉ម៉ាឌន

FN ៖ អ្នកកាន់សាសនាអ៊ីស្លាមនៅកម្ពុជា ក៏ដូចជាអ្នកកាន់សាសនាអ៊ីស្លាម ប្រមាណជិត២ពាន់លាននាក់ នៅជុំវិញពិភពលោក​ នៅថ្ងៃសៅរ៍ ទី២៧ ខែឧសភា បានចាប់ផ្ដើមអនុវត្តកាត្វកិច្ចតមអាហារ ក្នុងខែរ៉ម៉ាឌន ដែលជាខែពិសិដ្ឋរបស់ខ្លួន។ នៅកម្ពុជា ខែរ៉ម៉ាឌន ត្រូវបានគេហៅជាទូទៅថា ជាខែដែលបងប្អូន ខ្មែរអ៊ីស្លាមបួសឬ ជាខែបួស ឬក៏ជាខែដែលជនមូស្លីមតមមិនបរិភោគ ឬផឹកនៅពេលថ្ងៃរយៈពេលមួយខែ។ នៅក្នុងឱកាសបួសខែរ៉ម៉ាឌន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមជូនពរដល់បងប្អូនសាសនិកឥស្លាមកម្ពុជា រួមនឹងឥស្លាមពិភពលោក ទទួលបាននូវសេចក្ដីសុខ សប្បាយ ក្ដីមេត្តា ករុណា ពីព្រះអល់ឡស់ គ្រប់ៗគ្នា ដោយទទួលយកនូវកុសលទាំងអស់ ដែលបងប្អូនបានសាងកុំបីខានឡើយ។ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់នៅលើបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «ក្នុងនាមខ្ញុំ និង ភរិយា ខ្ញុំសូមជូនពរដល់បងប្អូន សាសនិកឥស្លាមកម្ពុជា រួមនឹងឥស្លាមពិភពលោកផងដែរ នៅក្នុងឱកាសបួសខែរ៉ម៉ាឌន ដែលបានចាប់ផ្ដើម នៅថ្ងៃសៅរ៍ ទី ២៧ ខែ ឧសភា ឆ្នាំ…