ទំនាក់ទំនងកម្ពុជាជាមួយគូបា, សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កាន់តែប្រសើរ
ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យអគ្គរដ្ឋទូតគូបា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ចូលជួបសម្តែងការគួរសមដោយឡែកពីគ្នា នៅវិមានសន្តិភាព។ ក្នុងជំនួបជាមួយ ឯកឧត្តម Juan de Jesus Hidalgo Gato Perez ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសគូបា, សម្តេចតេជោ បានរំលឹកឡើងអំពី ទំនាក់ទំនងរវាងគូបា និងកម្ពុជា ដែលមានតាំងពីឆ្នាំ ១៩៧៩ មក ហើយបានស្វាគមន៍ និងវាយតម្លៃខ្ពស់ ទៅលើការប្តេជ្ញាចិត្តរបស់ឯកឧត្តមអគ្គរដ្ឋទូតគូបា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើងទៀត។ ក្នុងជំនួបបន្ទាប់មកទៀត ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានអះអាងជូនសម្តេចតេជោថា នឹងធ្វើនូវអ្វីៗ ដែលនាំមកនូវប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេស នូវអ្វីដែលសម្តេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយនឹងឯកឧត្តម ជន ឃឺរី កាលពីពេលថ្មីៗនេះ។ សម្តេចតេជោបានប្រាប់អគ្គរដ្ឋទូតថ្មីនៃសហរដ្ឋអាមេរិកថា ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ…