នាយករដ្ឋមន្រ្តី អំពាវនាវឲ្យកម្លាំងនគរបាល ទៅបោះឆ្នោតគ្រប់គ្នា
DAP ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវ ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវចូលរួមបោះឆ្នោត បំពេញកាតព្វកិច្ចជាពលរដ្ឋ ឲ្យបានគ្រប់ៗគ្នា ។ យោងតាមសារលិខិតជូនពរ របស់សម្ដេចតេជោ ផ្ញើជូនកងកម្លាំង នគរបាលជាតិទូទាំងប្រទេស ក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧២ នៃថ្ងៃបដិសន្ធិរបស់ កងកម្លាំងនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៧) បានឲ្យដឹងថា “កងកម្លាំងនគរបាលគ្រប់រូប ត្រូវអញ្ជើញទៅបោះឆ្នោត បំពេញកាតព្វកិច្ចជាពលរដ្ឋ” ។ ក្នុងឱកាសនោះដែរ សម្ដេចតេជោ មានប្រសាសន៍ថា ចាប់ពីថ្ងៃទី២០ ឧសភា រហូតដល់ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ដែលជាយុទ្ធនាការ ឃោសនាបោះឆ្នោត និងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ នោះ កងកម្លាំងនគរបាលគ្រប់រូប ត្រូវលើកកម្ពស់ស្មារតី យកចិត្តទុកដាក់ក្នុងការធានា ឲ្យបាននូវបរិយាកាសសន្តិសុខ សម្រាប់ព្រឹត្តការណ៍នេះ ។ សម្ដេចក៏បានក្រើនរំលឹកដល់ មន្ត្រីនគរបាលជាតិកម្ពុជា ត្រូវខិតខំលើកកម្ពស់…