ខ្លឹមសារពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» មានអ្នកចូល Comment គាំទ្រជាង១លាននាក់ ត្រឹម២៤ម៉ោងប៉ុណ្ណោះ
FB page Samdech Hun Sen Of Cambodiaគិតត្រឹមរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ការបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ដែលលើកឡើងពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នោះ មានអ្នកចូលទៅ Comment គាំទ្ររហូតដល់ជាង១លាននាក់ហើយ។ ការកើនឡើងយ៉ាងឆាប់រហ័សនេះ អាចដោយសារតែសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាអ្នកគាំទ្ររបស់សម្តេច ចូលរួមទៅ Comment ឆ្លើយឆ្លង និងពន្យល់អំពី «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលជាផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមជាកម្លាំងមហាសាមគ្គីជាតិខ្មែរ អភិវឌ្ឍតំបន់ព្រំដែន ដែលក្នុងនោះក្រៅពីធ្វើផ្លូវ ក៏មានការកសាងសាលានៅតាមតំបន់ព្រំដែនផងដែរ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញនេះ បានបង្ហោះសារមួយ ដោយបង្ហាញពីចំណាប់អារម្មណ៍របស់ សម្តេចចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមសំណូមពរប្រជាជន ដែលសម្តេចតេជោបានសង្កេតឃើញថា ក្រោយការប្រកាសបង្កើតនេះ គឺមានការគាំទ្រ…