ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

FN​ ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ដើម្បី​អប​អរសាទរវឌ្ឍនភាពលើវិស័យសុខាភិបាលរហូតដល់ទៅ៣ រួមមានការអបអរសាទរ​ខួប​៨០​ឆ្នាំនៃថ្ងៃបង្កើតសាកលវិទ្យាល័យសុខាភិបាល សម្ពោធអគារសិក្សាថ្មីចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្ដីសោមនស្សជាអនេក បានចូលរួមអបអរសាទរខួប៨០ឆ្នាំ នៃការបង្កើតសាកល វិទ្យាល័យវិទ្យា​សាស្ត្រ​សុខាភិបាល ពិធីសម្ពោធអគារសិក្សាថ្មីចំនួន២ខ្នង និងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភី សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនាថ្ងៃនេះ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរនិស្សិតជ័យលាភីទាំងអស់ ដែលបានជម្នះរាល់ការលំបាករហូតបានបញ្ចប់ការសិក្សាផ្នែកសុខាភិបាល ដែលជាជំនាញដែលមានតួនាទីដ៏សំខាន់ក្នុងការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរដល់អាណាព្យាបាលគ្រប់រូប ដែលបានប្រឹងប្រែងចិញ្ចឹមបីបាច់ ថែទាំ និងទ្រទ្រង់កូនៗរហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ។ *…