ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់

FN​ ៖ នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវ​នឹង​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត​សា​កល​វិទ្យាល័យអាស៊ីអឺរ៉ុប ២៥៧៣អង្គ/នាក់។ ពិធីនេះ រៀបចំឡើងនៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ។ ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីសោមនស្ស ដែលបានអញ្ជើញ​ចូល​​រួម​ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីសរុបចំនួន២ ៥៧២អង្គ/នាក់។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងចូលរួមអបអរសាទរ​ជាមួយ​និស្សិតជ័យលាភី ដែលបានខិតខំ ព្យាយាម ពុះពារ សិក្សារៀនសូត្រ រហូតសម្រេច​បាន​លទ្ធផលគួរជាទីមោទនៈនេះ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និង ថ្លែងអំណរគុណ​អាណា​ព្យា​បាលរបស់និស្សិតជ័យលាភី ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងធន​ធាន ដើម្បីគាំទ្រ លើកទឹកចិត្ត និង…