ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ​ជូននិស្សិត​សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច

FN​ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យា​ល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅខេត្តបាត់ដំបង ដែលបញ្ចប់ការសិក្សាចំនួន ២ ០០១នាក់ នារី ១ ២៥១នាក់។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បង្ហាញក្តីសោមនស្សរីករាយ​ បានអញ្ជើញជាថ្មីមកប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រច្រើនជាងគេ និងច្រើនកន្លែង។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការសិក្សាទម្រាំបញ្ចប់ថ្នាក់បរិញ្ញាបត្រ បានចំណាយពេលវេលាយូរ និងឆ្លងកាត់ការលំបាកច្រើន។ * សម្តេចមហាបវរធិបតី…