សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញទំនាក់ទំនង និងកិច្ចសហការកម្ពុជា-ប៉ាគីស្ថាន កាន់តែល្អប្រសើរលើគ្រប់វិស័យ
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់លោក Mian Raza Rabbani ប្រធានព្រឹទ្ធសភាប្រទេសប៉ាគីស្ថានថា ចង់ឃើញទំនាក់ទំនង និងកិច្ចសហការរវាងកម្ពុជា និងប៉ាគីស្ថានកាន់តែល្អប្រសើរលើគ្រប់វិស័យ។ ការថ្លែងបង្ហាញពីការចង់ឃើញកម្ពុជា និងប៉ាគីស្ថានមានទំនាក់ទំនង និងកិច្ចសហការកាន់តែល្អប្រសើរនេះ បានធ្វើឡើងក្នុងពេលសម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលជួបសំណេះសំណាលប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ។ ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រធានព្រឹទ្ធសភាប៉ាគីស្ថានថា ចង់ឃើញទំហំពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគព្រមទាំងវិស័យផ្សេងៗទៀតរីកចម្រើនធំឡើង ព្រោះបច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅមានកម្រិតទាបនៅឡើយ។ ក្នុងកិច្ចសន្ទនានោះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រប្រទេសប៉ាគីស្ថាន ដើម្បីចូលជាដៃគូរសន្ទនាពេញលេញជាមួយអាស៊ាន ដោយកន្លងមកនេះប្រទេសប៉ាគីស្ថាន បានក្លាយជាដៃគូ តាមវិស័យមួយចំនួនរបស់អាស៊ានប៉ុណ្ណោះ។ លោក Mian Raza Rabbani ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានគាំទ្រប៉ាគីស្ថាន និងអរគុណសម្ដេច ដែលបានគាំទ្រ និងជួយជម្រុញប្រទេសទាំងពីរ ឲ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ។ ជាមួយគ្នានេះ សម្តេចតេជោ…