កម្ពុជារកចំណូលជាង៤៤៥លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ
FN ៖ កម្ពុជារកចំណូលបានជាង៤៤៥លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ របាយការណ៍បានបញ្ជាក់ថា ចំណូលសរុប១០ខែ ឆ្នាំ២០២១ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៤៤៥,០០០,៩៩៨.៨៤ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័កៅស៊ូ ចំនួន ៤៤៣,៧៩៣,៥៥៣ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ១,២០៧,៤៤៥.៨៤ដុល្លារ។ ចំពោះបរិមាណនៃការនាំចេញ១០ខែ ឆ្នាំនេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន ២៦៦,៧៦៥តោន កើនឡើងចំនួន ២៣,៦៣៩តោន ស្មើនឹង១០% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ៥,១២៨ម៉ែត្រគូប។ សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម ចាប់ពីដើមឆ្នាំ រហូតមកដល់ខែតុលា ឆ្នាំ២០២១ ថ្លៃ១,៦៦៤ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន៣៥៤ដុល្លារ ក្នុងមួយតោន ស្មើនឹង២៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ គិតត្រឹម១០ខែ ឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,១៦០ហិកតា…