រដ្ឋមន្ដ្រីម៉ម ប៊ុនហេង៖ ប្រជាពលរដ្ឋ៣ខេត្ដនៅកម្ពុជា នឹងទទួលបានសេវាសុខភាព កាន់តែប្រសើរជាងមុន ក្រោមជំនួយឧបត្ថម្ភពី KOFIH ប្រមាណ៨លានដុល្លារ
FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានថ្លែងថា ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងខេត្ដ ពោធិ៍សាត់ បាត់ដំបង និងបៃលិន នឹងទទួលបានសេវាសុខភាព មាតា ទារក និងកុមារ រួមទាំងសុខភាពបន្ដពូជ ឲ្យកាន់តែប្រសើរឡើង មួយកម្រិតទៀត បន្ទាប់ពីការជួយគាំទ្រ និងឧបត្ថម្ភជាថវិកា ប្រមាណ៨លានដុល្លារ ពីមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្ដរជាតិ (KOFIH)សម្រាប់ឆ្នាំ២០១៧-២០២១ខាងមុខ។ រដ្ឋមន្ដ្រីបានថ្លែងបែបនេះ ក្នុងឱកាសចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រសួងសុខាភិបាលនៃកម្ពុជា និងមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិស្តីពី សំណុំសមាហរណកម្មការថែទាំសុខភាព បន្តពូជ មាតា ទារក និងកុមារ និងការកសាងធនធានមនុស្ស ក្នុងវិស័យសុខាភិបាលនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងសុខាភិបាល ដែលមានការចូលរួមដោយផ្ទាល់ពី លោកវេជ្ជបណ្ឌិត Ihn Yohan ប្រធានមូលនិធិ KOFIH ។ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងបន្ដថា «មូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ បានជួយក្នុងវិស័យសុខាភិបាល តាំងពីឆ្នាំ២០១១មកម្ល៉េះ ដែលមានទាំងគម្រោងសាងសង់ គិលានុបដ្ឋយិកា ភូមិភាពបាត់ដំបង…