រដ្ឋមន្រ្តីស្តីទីក្រសួងការងារ៖ ជប៉ុននឹងបណ្ដុះបណ្ដាលជំនាញជួសជុលរថយន្ដ ដល់សិក្ខាកាមកម្ពុជារយៈពេល៣ឆ្នាំ
FN ៖ រដ្ឋមន្ត្រីស្តីទីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ពេជ សោភ័ន បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលជប៉ុនគ្រោងទទួលសិក្ខាកាមកម្ពុជា ទៅបណ្ដុះបណ្ដាលបច្ចេកទេសជួសជុលរថយន្ដ រយៈពេល៣ឆ្នាំ នៅប្រទេសរបស់ខ្លួន ប៉ុន្ដែមុននឹងទទួលសិក្ខាកាម គ្រូជប៉ុននឹងបង្រៀនសិក្ខាកាមឲ្យចេះនិយាយភាសាជប៉ុនជាមុនសិន។ លោក ពេជ សោភ័ន ថ្លែងបែបនេះធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពី ការបណ្ដុះបណ្ដាលជាងរថយន្ដ រវាងកម្ពុជា និងជប៉ុននៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ ក្រោមកិច្ចសហការរៀបចំដោយក្រសួងការងារកម្ពុជា ជាមួយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ក្នុងគោលបំណងផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ របស់ប្រទេសជប៉ុន ក្នុងការបណ្ដុះបណ្ដាលជំនាញ និងបច្ចេកទេសជួសជុលរថយន្ដ សំដៅរួមចំណែកដល់ការពង្រឹងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជួសជុល ថែទាំរថយន្ដនៅកម្ពុជា។ រដ្ឋមន្រ្តីស្ដីទីបានថ្លែងថា «រដ្ឋាភិបាលជប៉ុនបានបញ្ជូនអ្នកស្រាវជ្រាវជប៉ុន មកកម្ពុជា ដើម្បីសិក្សាអំពីការបណ្ដុះបណ្ដាលជំនាញថែទាំ និងឈៀករថយន្ដ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាល ដើម្បីបង្កើនសមត្ថភាពលើជំនាញនេះនៅកម្ពុជា»។ ជាមួយគ្នានោះ ជប៉ុននឹងបង្រៀនផ្នែកភាសាជប៉ុន ដល់សិក្ខាកាមកម្ពុជា នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស មុននឹងទទួលសិស្សទៅធ្វើកម្មសិក្សាក្នុងប្រទេសរបស់ខ្លួនរយៈពេល៣ឆ្នាំ។ ក្នុងចំណោមគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទាំង៣៩ ដែលស្ថិតក្រោមឱវាទក្រសួងការងារ មានគ្រឹះស្ថានចំនួន១២ ទទួលបានវិញ្ញាបណ្ណបត្រកម្រិតអន្ដរជាតិ លើបទដ្ឋានគ្រប់គ្រងប្រព័ន្ធអប់រំបណ្ដុះបណ្ដាលបច្ចេកវិទ្យា និងវិជ្ជាជីវៈ និងមានគ្រឹះស្ថានចំនួន១១…