អគ្គនាយកដ្ឋានពន្ធដារ ប្រជុំផ្សព្វផ្សាយពីកាតព្វកិច្ចពន្ធ ចំពោះក្រុមហ៊ុនទើបចុះបញ្ជីថ្មី ដែលស្ថិតក្រោមការគ្រប់គ្រង របស់នាយកដ្ឋានគ្រប់គ្រង អ្នកជាប់ពន្ធធំ
FN ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅសាលាជាតិពន្ធដារ មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «កាតព្វកិច្ចពន្ធចំពោះក្រុមហ៊ុនទើបចុះបញ្ជីថ្មី ដែលស្ថិត ក្រោមការគ្រប់គ្រងរបស់ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ» ក្រោមអធិបតីភាពរបស់ លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រង អ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពី លោកអនុ ប្រធាននាយកដ្ឋាន លោកប្រធាន-អនុប្រធានការិយាល័យ និងមន្ដ្រី នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ លោក-លោកស្រី តំណាងសហគ្រាសដែលទើប ទទួលបានការចុះបញ្ជីពន្ធដារថ្មីចំនួន ២០០សហគ្រាស ដែលត្រូវប្រកាស និងបង់ពន្ធនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។ លោក អេង រតនា បានសំដែងនូវកិច្ចស្វាគមន៍ចំពោះវត្ដមានរបស់ លោក លោកស្រី នាងកញ្ញា តំណាងក្រុមហ៊ុន និងលោក-លោកស្រី ជាមន្ដ្រីពន្ធដារ និងភ្ញៀវកិត្ដិយសទាំងអស់ ដែលបានអញ្ឆើញចូលរួមក្នុង អង្គសិក្ខាសាលានេះ។ លោកបន្តថា តាមរយៈសិក្ខាសាលានេះ តំណាងក្រុមហ៊ុនដែលទើបចុះបញ្ជីថ្មីៗទាំងអស់ដែលមានវត្តមាននាព្រឹកនេះ នឹងបានយល់ច្បាស់អំពីកាតព្វកិច្ចពន្ធ ដែលត្រូវបំពេញ និងដើម្បីជៀសវាងបាននូវកំហុសឆ្គងទាំងឡាយ ក្នុងការរៀបចំប្រកាសនិងបង់ពន្ធប្រចាំខែ ប្រចាំឆ្នាំ។ ប្រធានបទសំខាន់ៗដែលលើកយកមកធ្វើបទបង្ហាញ មានដូចខាងក្រោម ៖…