FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក វេលាម៉ោង៦៖០០ល្ងាច នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ប្រកាសជូនពលរដ្ឋខ្មែរថា ការបញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាមោទនភាពជាតិ មិនមែនមោទនភាពរបស់បុគ្គលណាទេ
* សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា កំណត់យកថ្ងៃទី១០ ខែកក្កដា ជាទិវាចងចាំនៃការដាក់បញ្ចូលប្រាសាទបុរាណនានារបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រាសាទកោះកេរ ប្រសាទបន្ទាយឆ្មារ និងភ្នំគូលែន ដែលត្រូវបន្តធ្វើការដើម្បីបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀត
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកចូលរួមក្រោកឈរ គោរពវិញ្ញានក្ខន្ធសម្តេច សុខ អាន ក្នុងពិធីអបអរសាទរដល់ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា យប់នេះនៅភ្នំពេញ នឹងមានពិធីអធឹកអធម ដោយមានការបាញ់កាំជ្រួចចំនួន២ដង
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកចូលរួមច្រៀងចម្រៀងបទ «ពង្សសាវតាខ្មែរ» ដើម្បីអបអរដល់ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក
* សម្តេចនាយករដ្ឋមន្រ្តី ប្រកាសថា យើងទាំងអស់គ្នា ត្រូវធ្វើជាកូនកតញ្ញូ ដើម្បីការពារថែរក្សាប្រាសាទ ដែលជាកេរមរតករបស់ដូនតា និងព្រះមហាក្សត្រមុនៗ ដែលបន្សុលទុកឱ្យ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រទេសមួយចំនួនបានស្នើចុះបញ្ជីកេរមរតករបស់គេ ទៅអង្គការយូណេស្កូ២០-៣០ឆ្នាំ ប៉ុន្តែមិនទាន់ទទួលស្គាល់ ប៉ុន្តែកម្ពុជាវិញដាក់មួយបានមួយ ដាក់២ បាន២ ដាក់៣ បាន៣
* សម្តេចតេជោ ហ៊ុន សែន បន្តរិះគន់ដល់គណបក្សប្រឆាំង និងសង្គមស៊ីវិលមួយចំនួន ដែលមិនបានចូលរួមអបអរសាទរ ចំពោះការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា អាណត្តិទី៤ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ CPP ជោគជ័យដាក់ប្រាសាទព្រះវិហារជាសម្បត្តិ បេតិកភណ្ឌពិភពលោក ហើយអាណត្តិទី៥ ជោគជ័យដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកមួយទៀត
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រធានអង្គការ UNESCO ដែលយល់ព្រមទទួលយកសំណើរបស់កម្ពុជា ២ដង ចំពោះការដាក់បញ្ចូលបេតិកភណ្ឌកម្ពុជា ជាសម្បត្តិពិភពលោក
* សម្តេចតេជោ ហ៊ុន សែន គ្រោងស្នើឱ្យពង្រីកវិសាលភាពការងារ ICC អង្គរ ទៅកាន់តំបន់ប្រាសាទសំបូរព្រៃគុក ថែមទៀត
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមការពារសន្តិភាពរបស់កម្ពុជា ដែលរកបានដោយលំបាក មានសន្តិភាព ទើបមានការអភិវឌ្ឍ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនអាចសុំការយោគយល់ពីពួកដែលចង់បង្កើតបដិវត្តពណ៌
* សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែថា សូមកុំសម្លាប់មេមាន់ ដើម្បីយកឆ្ងាញ់មួយពេល សូមរក្សាមេមាន់ ដើម្បីយកកូននិងយកពង
* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ពិនិត្យនិងរៀបចំ ពង្រីកហេដ្ឋរចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍទេសចរណ៍ នៅតំបន់ប្រសាទសំបូរព្រៃគុក
* បងប្អូនប្រជាពលរដ្ឋនាំគ្នានិយាយពាក្យ មោទនភាពជាតិខ្មែរ, ចំពោះការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក