អភិបាលខេត្តពោធិ៍សាត់ និងមេអគ្គិសនីកម្ពុជា ដឹកដៃគ្នាទៅដោះស្រាយបញ្ហាទាំង១២ចំណុច ជូនកម្មកររោងចក្រកាត់ដេរ «តៃអ៊ីហ្ស៊ី» នៅស្រុកក្រគរ
FN ៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គិសនីកម្ពុជា បានដឹកដៃគ្នាចុះពិភាក្សា សម្របសម្រួលដោះស្រាយ និងជម្រះមន្ទឹលសង្ស័យជាមួយតំណាងកម្មករ កម្មការិនី និងតំណាងរោងចក្រកាត់ដេរ «តៃអ៊ីហ្ស៊ី អិនធើណេសិនណល» ដែលមានទីតាំងស្ថិតក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ។ ក្រុមកម្មករ-កម្មការិនីបានស្នើសុំឲ្យមានការដោះស្រាយបញ្ហាទាំង១២ចំណុចរួមមាន៖ ១-បញ្ឈប់ការជេរប្រមាថ កម្មករ-កម្មការនី, ២-កំណត់បរិមាណផលស្រប ទៅតាមលទ្ធភាពកម្មករដែលអាចធ្វើបាន ៣-យកសំបុត្រពេទ្យ ក្នុងថ្ងៃធ្វើការ កុំយកនៅថ្ងៃឈឺ, ៤-ឈប់១០ថ្ងៃក្នុងមួយឆ្នាំ មានប្រាក់ឈ្នួល, ៥-ដំឡើងប្រាក់បាយបន្ថែមឲ្យបាន២៥០០រៀលក្នុងមួយថ្ងៃ, ៦-ឈប់សម្រាកមួយម៉ោងក្នុងមួយថ្ងៃ ដើម្បីបំបៅដោះកូនរហូតបាន១ឆ្នាំកន្លះ, ៧-មានច្បាប់ឈប់បុណ្យសាសនាឥស្លាម, ៨-មានប្រាក់រង្វាន់ នៅពេលពិនិត្យគុណភាពទំនិញ ឲ្យដូចផ្នែកកាត់ដេរដែរ, ៩-មានប្រាក់បំណាច់ឆ្នាំ៥%, ១០-រើសប្រធានផ្នែកពិនិត្យគុណភាពទំនិញបន្ថែម, ១១-កុំបញ្ឈប់កម្មករ-កម្មការិនីគ្មានមូលហេតុ និង១២-សូមកាត់ប្រាក់ឈ្នួលទៀងទាត់តាមសមាមាត្រ។ រាល់សំណូមទាំងនោះខាងតំណាងរោងចក្រ តំណាងកម្មករ និងក្រុមការងារ បានជជែកសម្របសម្រួល និងរកដំណោះស្រាយបានមួយចំនួន ប៉ុន្តែក៏នៅមានសំណូមពរមួយចំនួន ត្រូវបានតំណាងរោងចក្រពន្យា ដើម្បីសុំគោលការពីថ្នាក់លើសិន និងរង់ចាំដោះស្រាយនៅពេលក្រោយ។ លោក…