គ.ជ.ប គ្មានវិធានការច្បាប់ចំពោះអង្គភាពព័ត៌មានលើអនឡាញ ដូចស្ថានីយ៍វិទ្យុ និងទូរទស្សន៍ឡើយ ពាក់ព័ន្ធនឹងគោលការណ៍ឃោសនាគោលនយោបាយរបស់បក្ស
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនមានវិធានការជាក់លាក់ផ្លូវច្បាប់ ចំពោះម្ចាស់អង្គភាពសារព័ត៌មានលើប្រព័ន្ធអនឡាញ (រាប់ទាំងបណ្ដាញសង្គម Fecebook) ដូចម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍នោះឡើយ ពាក់ព័ន្ធនឹងគោលការណ៍សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដែលចង់លក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយឃោសនាពី គោលនយោបាយបក្សរបស់ពួកគេ នៅពេលឃោសនាបោះឆ្នោតខាងមុខ។ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ជាមួយគ្នានេះ គ.ជ.ប ក៏បានចេញសេចក្ដីប្រកាសស្ដីពី «គោលការណ៍សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដែលចង់លក់ ឬជួលម៉ោងឲ្យគណបក្សនយោបាយ ផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយបក្សរបស់ពួកគេ នៅអំឡុងពេលឃោសនាបោះឆ្នោត» រួចមកហើយដែរ។ ក្នុងកិច្ចប្រជុំជាមួយតំណាងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ឯកជន នៅទីស្ដីស្នាក់ការ គ.ជ.ប នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា ក្នុងគោលការណ៍សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដែលចង់លក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយឃោសនាពី គោលនយោបាយបក្សរបស់ពួកគេ នៅអំឡុងពេលឃោសនាបោះឆ្នោតនោះ គ.ជ.ប…