សម្តេចតេជោ ហ៊ុន សែន អរគុណកម្មករ កម្មការិនី ដែលតែងតែគាំទ្រសម្តេច និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែតុលា ឆ្នាំ២០១៧នេះ បានផ្ញើសារថ្លែងអំណរគុណដល់កម្មករ កម្មការិនីទាំងអស់ ដែលតែងតែផ្តល់ការស្រឡាញ់រាប់អានគាំទ្រដល់រូបសម្តេច ជាពិសេសតែងបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាតាំងពីអាណត្តិមុនៗមកដល់ពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងការផ្ញើសារអរគុណដល់កម្មករ កម្មការិនីហើយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជូនពរឲ្យជនរួមជាតិទាំងអស់ បានសុខសប្បាយក្នុងថ្ងៃឈប់សម្រាកនេះ ហើយក៏បានដាស់តឿនក្រើនរំលឹកឲ្យបើកដោយការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ និងយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ជាពិសេសពេលមានភ្លៀងធ្លាក់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ សូមបញ្ជាក់ថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយតំណាងកម្មករ កម្មការិនី ព្រមទាំងចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនីនៅតាមបណ្តារោងចក្រនានាផងដែរ។ ការចុះជួបដោយផ្ទាល់នេះ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្មការិនី និងដើម្បីដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនរបស់កម្មករ កម្មការិនីផងដែរ។ ជាពិសេសដំណើរចុះជួបកម្មករ កម្មការិនីនេះ ដើម្បីជំរុញនូវគោលនយោបាអភិវឌ្ឍន៍វិស័យឧស្សាហកម្មឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ រហូតមកដល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន បានចុះជួបសំណេះសំណាលជាមួយតំណាង និងកម្មករ កម្មការិនីចំនួន១១លើកហើយ។ ក្នុងនោះសម្តេចបានជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាប្រធានរដ្ឋបាល ប្រធានផ្នែក…