រដ្ឋមន្រ្ដីម៉ម ប៊ុនហេង៖ ក្នុងឆ្នាំ២០១៧ ក្រសួងសុខាភិបាល បន្ដដាក់ចេញវិធានការចំនួន៣ ដើម្បីឆ្លើយតបនឹងបញ្ហាសុខភាពទូទៅ ជូនប្រជាពលរដ្ឋ
FN ៖ លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីមក្រសួងសុខាភិបាល បានថ្លែងថា ក្នុងឆ្នាំ២០១៧នេះ ក្រសួងបានបន្ដដាក់ចេញ នូវវិធានការចំនួន៣ ដើម្បីឆ្លើយតបទៅនឹងបញ្ហសុខភាព ជូនប្រជាពលរដ្ឋកម្ពុជា ដែលតែងតែប្រឈមនៅពេលបច្ចុប្បន្នេះ ។ លោករដ្ឋមន្ដ្រីថ្លែងបែបនេះ ក្នុងឱកាសបើកសន្និបាតសុខាភិបាល លើកទី៣៨ នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧នេះ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ដែលមានការអញ្ជើញចូលរួម ពីបណ្តាក្រសួងពាក់ព័ន្ធជាតិ និងអន្តជាតិផងដែរ។ រដ្ឋមន្ដ្រីថ្លែងបន្ដថា «វិធានការ ដែលក្រសួងដាក់ចេញ ដើម្បីបម្រើសេវាសុខភាព ជូនដល់ប្រជាពលរដ្ឋ មានចំនួន៣ចំណុច គឺទី១-ការបន្ដប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង, ទី២-ការចាក់ជូននូវថ្នាំបង្ការ ដល់មាតា និងទារក ក្នុងការលើកកម្ពស់សុខភាពរបស់ពួកគាត់ និងទី៣-ការពង្រឹងវិជ្ជាជីវៈរបស់យើង ការបណ្ដុះបណ្ដាបន្ថែម ចំពោះមន្ដ្រី និងបុគ្គលិកយើង ឲ្យកាន់តែមានសុខភាពខ្ពស់ ជាមួយនឹងឧបករណ៍ប្រើប្រាស់ ឲ្យកាន់តែទំនើប សម្រាប់មន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ខេត្ដ និងថ្នាក់ស្រុក ហើយក្រៅពីនឹង យើងខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េចដើម្បីគ្របដណ្ដប់សេវាសុខាភិបាល របស់យើង ឲ្យបានកាន់តែទូលំទូលាយ ដល់ប្រជាជនគ្រប់ទីកន្លែង គ្រប់ពេលវេលា ពិសេសក្នុងតំបន់ដាច់ស្រយាល ប្រជាជនដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង…