ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
FN ៖ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់អគារនេះ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាប្រមាណ១ម៉ោង៤០នាទី។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖ * ជាប្រសាសន៍នៃកិច្ចសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាឱកាសល្អដោយព្រះភិរុណប្រោសព្រំពេលព្រឹកព្រលឹមយ៉ាងត្រជាក់ត្រជុំ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីតាំងអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាពេលនេះ គឺជាទីតាំងមួយដែលមានសភាពរខេករខាក។ * សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា អគារទាំង៣នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំណាយថវិកាជាង ៥០លានដុល្លារ។ * ឆ្នាំនេះជាខួប៧០ឆ្នាំ នៃការបង្កើតឱ្យមានស្ថាប័នគយ និងរដ្ឋាករកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងរលឹកនឹកដល់គុណូបការៈដ៏ធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានបង្កើតស្ថាប័ននេះឡើយ។ * សម្តេចតេជោ…