សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត នៃសាកលវិទ្យាល័យ ធនធាន​មនុស្ស ចំនួន ១ ៩៤៦ នាក់

(នៅ)សល់ ៧៤ ថ្ងៃទៀត កម្ពុជានឹងឈានទៅដល់ការធ្វើ(ជា)ម្ចាស់ផ្ទះ នៃការប្រកួតស៊ីហ្គេម។ សូមអបអរសាទរទាំងអស់គ្នា! សូមក្រាបថ្វាយបង្គំព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះ អង្គជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក៏ដូចជា ជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ជាទីស្រឡាញ់! (១) លើកទី ១៧ មកចូលរួមចែកសញ្ញានៅសាកលវិទ្យាល័យនេះ/គោលដៅឆ្ពោះទៅរកសេដ្ឋកិច្ចពឹងផ្អែកលើចំណេះដឹង កំពុងត្រូវបានអនុវត្ត តាមរយៈការរួមគ្នាបណ្តុះបណ្តាលធនធានមនុស្ស ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀតជាមួយនឹងការចែកវិញ្ញាបនបត្រ/សញ្ញាបត្រ សម្រាប់សិស្សថ្នាក់វិជ្ជាជីវៈ/និស្សិត នៃសាកលវិទ្យាល័យ ធនធានមនុស្ស ចំនួន ១ ៩៤៦ នាក់។ បើយោងទៅលើកាលបរិច្ឆេទដែលខ្ញុំមកទីនេះ មកដល់ពេលនេះ គឺមានចំនួន ១៧ លើក ដែលបានមកចូលរួមក្នុងការចែកសញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្ស។ ខ្ញុំពិតជាមានការរីករាយ ដោយសង្កេតឃើញថា គោលដៅរបស់យើងដែលឆ្ពោះទៅរកសេដ្ឋកិច្ច(ពឹង)ផ្អែកលើចំណេះដឹង កំពុងត្រូវបានអនុវត្តយ៉ាងល្អបប្រសើរ តាមរយៈនៃការរួមគ្នាបណ្តុះបណ្តាលធនធានមនុស្ស។ ថ្ងៃនេះ យើងក៏ទទួលបានធនធានមនុស្ស ដែលទទួលសញ្ញាបត្រ (ចំនួន ១ ៩៤៦ នាក់ បន្ថែមទៀត) ហើយក៏មានអ្នកដែលបានធ្វើការរួចហើយ ជិត ២ ពាន់នាក់…

កត្តា ៣ ធំៗ ដែលអ្នកពាក់ព័ន្ធត្រូវបន្ដយកចិត្តទុកដាក់ ដើម្បីបង្កើតការងារ

FN ៖ ក្នុងពិធីសម្ពោធក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចែករំលែកជាទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការបង្កើតការងារ គឺមានកត្តាធំៗចំនួន៣ ដែលត្រូវបន្តយកចិត្តទុកដាក់។ ទស្សទានដែលផ្ដល់ដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត រួមមាន៖ *ទី១៖ កត្តាបរិមាណ គឺសំដៅទៅលើការបង្កើតឱកាសការងារឲ្យបានច្រើននៅទូទាំងប្រទេស ព្រមទាំងជំរុញឲ្យទៅដល់ថ្នាក់មូលដ្ឋាន តាមរយៈការលើកស្ទួយការវិនិយោគទៅតាមភាពអំណោយផល នៃទីតាំងភូមិសាស្ត្រនីមួយៗ។ ទន្ទឹមនឹងនេះ ក៏ត្រូវធ្វើការគិតគូរបង្កើត និងពង្រីកឲ្យមានឱកាសការងារនៅក្រៅប្រទេសផងដែរ។ *ទី២៖ កត្តាគុណភាព ដែលសំដៅទៅលើប្រភេទនៃការវិនិយោគ ឬការធ្វើអាជីវកម្មដែលមាន៖ យុទ្ធសាស្ត្រច្បាស់លាស់ និងភាពយូរអង្វែង, ការផ្តល់ឱកាសដល់កម្មករ-និយោជិតទទួលបានបៀរវត្ស និងអត្ថប្រយោជន៍ល្អប្រសើរ ព្រមទាំងមានលទ្ធភាពបង្កើនសមត្ថភាព និងចំណេះដឹងកាន់តែខ្ពស់, ការការពារសិទ្ធិ និងការយកចិត្តទុកដាក់លើសុខមាលភាពរបស់កម្មករ-និយោជិត, ការយកចិត្តទុកដាក់ទៅលើបរិស្ថាន និងសហគមន៍ និងការចូលរួមពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពការងារ តាមរយៈការនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗ។ *ទី៣៖ កត្តាសមធម៌ សំដៅទៅលើការថែរក្សានូវសុខដុមនីយកម្ម…