ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាលយធនធាន មនុស្ស សរុបប្រមាណ សរុបចំនួន ១,៩៤៦នាក់ ក្នុងនោះ នារី ១,០៣៣នាក់។ ក្នុងឱកាសនោះសម្តេចងតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាល រយៈពេលប្រមាណជិត២ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ ជាកិច្ចចាប់ផ្តើមនៃការសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់ ៧៤ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាហើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះដំណើររបស់ជាតិ ដែលបានសម្រេចគោលដៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យធនធានមនុស្ស ដែលបានជម្នះការលំបាកទាំងឡាយ ចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស នៅ កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត នៃសាកលវិទ្យាល័យ ធនធាន​មនុស្ស ចំនួន ១ ៩៤៦ នាក់

(នៅ)សល់ ៧៤ ថ្ងៃទៀត កម្ពុជានឹងឈានទៅដល់ការធ្វើ(ជា)ម្ចាស់ផ្ទះ នៃការប្រកួតស៊ីហ្គេម។ សូមអបអរសាទរទាំងអស់គ្នា! សូមក្រាបថ្វាយបង្គំព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះ អង្គជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ក៏ដូចជា ជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ជាទីស្រឡាញ់! (១) លើកទី ១៧ មកចូលរួមចែកសញ្ញានៅសាកលវិទ្យាល័យនេះ/គោលដៅឆ្ពោះទៅរកសេដ្ឋកិច្ចពឹងផ្អែកលើចំណេះដឹង កំពុងត្រូវបានអនុវត្ត តាមរយៈការរួមគ្នាបណ្តុះបណ្តាលធនធានមនុស្ស ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសាជាថ្មីម្តងទៀតជាមួយនឹងការចែកវិញ្ញាបនបត្រ/សញ្ញាបត្រ សម្រាប់សិស្សថ្នាក់វិជ្ជាជីវៈ/និស្សិត នៃសាកលវិទ្យាល័យ ធនធានមនុស្ស ចំនួន ១ ៩៤៦ នាក់។ បើយោងទៅលើកាលបរិច្ឆេទដែលខ្ញុំមកទីនេះ មកដល់ពេលនេះ គឺមានចំនួន ១៧ លើក ដែលបានមកចូលរួមក្នុងការចែកសញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្ស។ ខ្ញុំពិតជាមានការរីករាយ ដោយសង្កេតឃើញថា គោលដៅរបស់យើងដែលឆ្ពោះទៅរកសេដ្ឋកិច្ច(ពឹង)ផ្អែកលើចំណេះដឹង កំពុងត្រូវបានអនុវត្តយ៉ាងល្អបប្រសើរ តាមរយៈនៃការរួមគ្នាបណ្តុះបណ្តាលធនធានមនុស្ស។ ថ្ងៃនេះ យើងក៏ទទួលបានធនធានមនុស្ស ដែលទទួលសញ្ញាបត្រ (ចំនួន ១ ៩៤៦ នាក់ បន្ថែមទៀត) ហើយក៏មានអ្នកដែលបានធ្វើការរួចហើយ ជិត ២ ពាន់នាក់…