ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៦ សម្តេចតេជោហ៊ុន សែន បានផ្សព្វផ្សាយតាមហ្វេសប៊ុក នូវពង្រៀងលក្ខន្តិកៈ នៃកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ដោយបានសូមឲ្យសាធារណជនចូលរួមផ្តល់មតិយោបល់ចាប់ពីពេលនេះ រហូតដល់ថ្ងៃ ពុធ ទី ៣ ខែ កុម្ភៈ។ ទិសដៅ និងគោលបំណងសំខាន់នៃកម្មវិធី គឺការទាក់ទាញយុវជនអោយបញ្ចេញមតិយោបល់ ធ្វើសកម្មភាព និងចូលរួមកសាងអំពើល្អ ក្លាយជាពលរដ្ឋគំរូ នៅក្នុងសង្គមអោយកាន់តែច្រើន។ បេក្ខជន បេក្ខនារី អាចធ្វើការជ្រើសដោយសេរី រូបភាពនៃការចូលរួម មានដូចជាការផលិតសាច់រឿងជាវីដេអូ កំណាព្យ ចម្រៀង គំនូរ ឬជាអត្ថបទ។ បេក្ខជន បេក្ខនារី អាចរើសប្រធានបទណាដែលខ្លួនកំពុងមានសកម្មភាពជាក់ស្តែង ឬដែលគិតថាទទួលបានការគាំទ្រច្រើន ឧទាហរណ៍ ការគោរច្បាប់ចរាចរណ៍ ការជួយកុមារកំព្រា/ស្រ្តីមេម៉ាយទីទាល់ក្រ/ជនចាស់ជរា/ជនពិការ សកម្មភាពជួយយកសារជនរងគ្រោះ(គ្រោះថ្នាក់ចរាចរណ៍ អគ្គិភ័យ ទឹកជំនន់) អនាម័យតាមទីសាធារណៈ និងក្នុងទីក្រុង ការលុបបំបាត់គ្រឿងញៀន។ល។ នឹងមានការប្រកាសម្តងទៀតអំពីការដាក់ពាក្យ ជាមួយនឹងលក្ខន្តិកៈការប្រកួតនៅពេលឆាប់ៗខាងមុខ។ កម្មវិធីកំណត់ទទួលពាក្យម្តងតែ ១០០ នាក់ប៉ុណ្ណោះ។ ក្រោយពីទទួលបានការចូលរួម ១០០ ជាវីដេអូ…