អង្គការអន្តរជាតិ វាយតម្លៃថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅកម្ពុជា ពិតជាមានភាពល្អប្រសើរ បើធៀបនឹងប្រទេសដទៃនៅអាស៊ី
FN ៖ អង្គការសង្កេតការណ៍អន្តរជាតិសំខាន់ៗចំនួន៣ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ បានវាយតម្លៃអំពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅកម្ពុជា ឆ្នាំ២០១៧នេះថា ពិតជាមានភាពល្អប្រសើរគួរឲ្យកត់សម្គាល់ បើប្រៀបធៀបជាមួយប្រទេសដទៃ នៅតំបន់អាស៊ី។ អង្គការអន្តរជាតិទាំងនោះ រួមមាន៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI-International) សន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) និងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI)។ លោក Agung Laksono អនុប្រធាន CAPDI និងអតីតប្រធានសភាសាធារណរដ្ឋឥណ្ឌូនេស៊ី បានឲ្យដឹងថា នៅថ្ងៃបោះឆ្នោត គណៈប្រតិភូ CAPDI បានធ្វើទស្សនកិច្ចនៅការិយាល័យមួយចំនួន ក្នុងរាជធានីភ្នំពេញ និងតាមខេត្តមួយចំនួន ដោយមើលឃើញថា ប្រជាពលរដ្ឋពិតជាបានចេញមកបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងសម្ងាត់ជាក់ប្រាដកមែន។ តំណាងអង្គការ CAPDI រូបនេះ បានកត់សម្គាល់ថា ប្រទេសកម្ពុជា មានការរីកចម្រើនច្រើន ចាប់តាំងពីទទួលបានសន្តិភាព និងស្ថិរភាពពេញលេញ បន្ទាប់ពីដំណាក់កាលអន្តរកាល នៅចុងទសវត្សរ៍ ឆ្នាំ១៩៩០ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ រីឯលោក Vijay Jolly សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍…