ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី ក្នុងខេត្តកំពង់ស្ពឺជិត៣ម៉ឺននាក់
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្តអញ្ជើញជួប សំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺ។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ *សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលបានជួបកម្មករ-កម្មការិនី ជាថ្មីនៅក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មី *សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញពីការខកខាន ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅ ដោយសាររវល់ក្នុងការបង្កើតរាជរដ្ឋាភិបាលថ្មី និងការបំពេញបេសកកម្មនៅប្រទេសចិន និងប្រទេសវៀតណាម។ *សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាលើកដំបូងហើយសម្រាប់សម្តេច ដែលត្រូវថ្លែងសុន្ទរកថាពីរផ្សេងគ្នាក្នុងកិច្ចប្រជុំពីរផ្សេងគ្នា និងនៅក្នុងប្រទេសពីរផ្សេងគ្នា ក្នុងរយៈពេលត្រឹមតែ៤ម៉ោងប៉ុណ្ណោះ ក្នុងអំឡុងពេលបំពេញបេសកកម្ម នៅក្នុងប្រទេសចិន និងវៀតណាម។ *សម្តេចតេជោថា ជាការហត់នឿយមួយសម្រាប់បេសកកម្មនោះ…