សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ នាយកក្រុមហ៊ុនចិនចំនួន២ ដែលកំពុងវិនិយោគនៅកម្ពុជា ចូលជួបនៅក្រុងណាននីង
FN ៖ នៅរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក វូ វ៉េតៅ (Wu weitao) ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Huawai ប្រចាំតំបន់អាស៊ីអាគេយ៍ និងលោក លី ឈាន (Li Qian) នាយកសាជីវកម្មអភិវឌ្ឍន៍កួហុង (Guangxi Guhong Development Corporation) នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ចូលជួបសម្តែងការគួរសមនៅទីក្រុងណាននីង ខេត្តក្វាងស៊ី។ ក្នុងជំនួបដាច់ដោយឡែកពីគ្នា ដែលធ្វើឡើងនៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ជាទីដែលសម្តេចអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៥ លោក វូ វ៉េតៅ (Wu weitao) ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Huawai ប្រចាំតំបន់អាស៊ីអាគេយ៍ មានប្រសាសន៍ជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា ការសិក្សាគម្រោងមេនៃប្រព័ន្ធព័ត៌មានវិទ្យា ក្នុងប្រទេសកម្ពុជាគ្រោងនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ ពិសេសពាក់ព័ន្ធទៅសុវត្តិភាពសន្តិសុខអ៊ីនធើណែត។ លោកប្រធានមានប្រសាសន៍បន្តថា ជាមួយនឹងវត្តមានក្នុង ប្រទេសកម្ពុជាដែលមានរយៈពេល១៩ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនរបស់លោក បានធ្វើការបណ្តុះបណ្តាលជូនដល់មន្រ្តីរាជរដ្ឋាភិបាល និងក្រុមហ៊ុនចំនួនជាងមួយពាន់នាក់…