FN ៖ លោក លូ ស៊ីនសឺ លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី បានផ្តល់អង្ករផ្កាម្លិះតម្លៃប្រមាណ ១លានដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយប្រជាពលរដ្ឋរងគ្រោះធម្មជាតិទឹកជំនន់។ ការផ្តល់នេះបានធ្វើឡើងក្នុងពេលដែលលោក លូ ស៊ីនសឺ អញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ទីកន្លែងសម្តេចតេជោ អញ្ជើញចូលរួមតាំងពីព័រណ៍ចិន-អាស៊ាន លើកទី១៥ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយ និងអរគុណនូវសមានចិត្តរបស់រដ្ឋាភិបាល និងប្រជាជនខេត្តក្វាងស៊ី ចំពោះអំណោយជាអង្ករតម្លៃ១លានដុល្លារនេះ។ សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេចនឹងយកអង្ករទាំងនេះ ជូនកាកបាទក្រហមកម្ពុជា ដើម្បីធ្វើសកម្មភាពមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់ក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនោះ លោក លូ ស៊ីនសឺ ក៏បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលតែងបានអញ្ជើញចូលរួមការតាំងពិព័រណ៍ចិន-អាស៊ាន នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដែលមកដល់ពេលនេះមានចំនួន១១លើកមកហើយ។ លោក លូ…