ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មហាវិថីសម្ដេចតេជោ ឬហៅផ្លូវ៦០ម៉ែត្រ នៅខណ្ឌមានជ័យ ជាមហាវិថីធំជាងគេក្នុងរាជធានីភ្នំពេញ
FN ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធីបតីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការមហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅផ្លូវ ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ ដែលមានទំហំធំ។ មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រនេះ មានប្រវែងសរុប៩,១៦០ម៉ែត្រ មានទទឹងអ៊ុតកៅស៊ូ៣០ម៉ែត្រ និងមានចិញ្ចើម ផ្លូវ១៥ម៉ែត្រសងខាងសរុប ៦០ម៉ែត្រ។ មហាវិថីនេះឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ភ្ចាប់ពីផ្លូវលេខ២៧១ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២ ត្រង់ចំណុចព្រែកកំពឹស ក្រុងតាខ្មៅ ខេត្តកណ្តាល។ មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ ៦០ម៉ែត្រ ត្រូវបានចំណាយថវិកាសាងសង់ប្រមាណ ៧៦លានដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធររាជធានីភ្នំពេញ និងក្រុមហ៊ុនអភិវឌ្ឍន៍ ដែលបានសាងសង់ផ្លូវមួយខ្សែនេះឡើង ដែលជាការចូលរួម ចំណែកយ៉ាងសំខាន់សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន…