ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅកាន់ថ្នល់ទទឹង ខេត្តត្បូងឃ្មុំប្រវែងជាង ៩៦គីឡូម៉ែត្រ តម្លៃជាង៩៤លានដុល្លារ
FN ៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ និងផ្លូវវាងប្រវែងសរុប ៩៦.៤៨គីឡូម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនទំនិញរបស់ប្រជាពលរដ្ឋ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅកាន់ថ្នល់ទទឹង ខេត្តត្បូងឃ្មុំ ប្រវែងជាង៩៦គីឡូម៉ែត្រ តម្លៃជាង៩៤លានដុល្លារ នៅព្រឹកថ្ងៃនេះ, Fresh News & Radio កំពុងផ្សាយ * សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា សម្តេចពិតជារីករាយ ដែលបានអញ្ជើញមកបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ១១។ * តាមរយៈឯកអគ្គរដ្ឋទូចិនប្រចាំនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយគាំទ្រដល់ការសាងសង់ឡើងវិញផ្លូវជាតិលេខ១១។…