សម្តេចតេជោបញ្ជាឲ្យក្រសួងមុខងារសាធារណៈរក្សាបៀវត្សរ៍សរុបរបស់មន្ត្រី រាជការដែលបម្រើការងារនៅ គ.ជ.ប
FB៖ តាមរយៈគណនីយហ្វេសប៊ុកផ្ទាល់ខ្លួន ថ្ងៃទី ២៣ កញ្ញា សម្តេចតេជោ បានសរសេរថា “ក្មួយៗមន្ត្រីជាប់កិច្ច សន្យាបម្រើការងារនៅ គ.ជ.ប ជាទីស្រឡាញ់ ពូអរគុណក្មួយដែលបាន comment មកពូ ទាក់ទងទៅនឹង លិខិតរបស់ក្រសួងមុខងារសាធារណៈ លេខ ៣០២០ មស.ត្ររ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦។ ពូសូមបញ្ជាក់ថា ដោយចំនួនមន្ត្រីរាជការដែលបម្រើការងារនៅ គ.ជ.ប ក្នុងការងារចុះឈ្មោះបោះឆ្នោត មិនមានផលប៉ះពាល់ដល់និរន្តរភាពការងាររបស់ក្រសួង-ស្ថាប័នដើម ពូយល់ព្រមឲ្យក្រសួងរក្សាបៀវត្សរ៍ សរុបរបស់មន្រ្តីទាំងនោះ ដោយរួមទាំងប្រាក់បំណាច់មុខងារដែលមានស្រាប់ ហើយបើកប្រាក់កម្រៃដែលផ្តល់ឲ្យដោយ គ.ជ.ប តាមការកំណត់នៅពេលបំពេញការងារចុះឈ្មោះបោះឆ្នោត។ ពូបានបញ្ជាឲ្យក្រសួង មុខងារសាធារណៈផ្អាកអនុវត្តលិខិតលេខ ៣០២០ មស.ត្ររ ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៦ របស់ ក្រសួងមុខងារសាធារណៈ”។ ពូសូមជូនពរក្មួយៗ ទទួលបានជោគជ័យក្នុងការបម្រើការងារជូនជាតិ