ថ្ងៃស្អែកនេះអគ្គិសនីកម្ពុជា នឹងចាប់ផ្តើមការផ្គត់ផ្គង់ថាមពលអគ្គិសនី ទៅតំបន់កោះ និងតំបន់ត្រើយម្ខាងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង, តម្លៃអគ្គិសនីនឹងធ្លាក់ចុះច្រើន
FN ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ស្អែកនេះ អគ្គិសនីកម្ពុជា នឹងធ្វើការតភ្ជាប់ការផ្គត់ផ្គង់ថាមពលអគ្គិសនី ទៅតំបន់កោះ និងតំបន់ត្រើយម្ខាងទន្លេសាប ដែលកន្លងទៅមិនទាន់ មានបណ្តាញអគ្គិសនី របស់រដ្ឋទៅដល់នោះឡើយ។ ការតភ្ជាប់បណ្តាផ្គត់ផ្គង់អគ្គិសនីនៅតំបន់កោះ និងតំបន់ត្រើយម្ខាងទន្លេសាបនេះ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា, លោក ទី នរិទ្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងអាជ្ញាធរខេត្តផងដែរ។ អគ្គិសនីកម្ពុជា បានលើកឡើងថា ក្រោមការចង្អុលបង្ហាញ របស់រាជរដ្ឋាភិបាលកម្ពុជា អគ្គិសនីកម្ពុជា បានយកចិត្តទុកដាក់សាងសង់ខ្សែបញ្ជូន និងចែកចាយថាមពលអគ្គិសនី ពាសពេញផ្ទៃប្រទេសកម្ពុជា។ ដោយឡែកខេត្តកំពង់ឆ្នាំង បានទទួលថាមពលពីបណ្តាញជាតិ ២៣០គីឡូវ៉ុល តាំងពីឆ្នាំ២០១៣ ប៉ុន្តែក៏មានតំបន់ដាច់ស្រយាលមួយចំនួន ខណ្ឌដោយទន្លេសាប និងដៃទន្លេជាច្រើន ដែលពុំមានអគ្គិសនីប្រើប្រាស់ ហើយអគ្គិសនីកម្ពុជា បានខិតខំសាងសង់ខ្សែកាប្លិ៍កប់បាតទន្លេ ក៏ដូចជាអាកាស។ បើតាមអគ្គិសនីកម្ពុជា ខេត្តកំពង់ឆ្នាំង ទទួលបានសមិទ្ធផលខ្សែកាប្លិ៍បក់បាតទន្លេច្រើនជាងគេ រហូតដល់ចំនួន៥កំណាត់ ទៅភ្ជាប់កោះផ្សេងៗដែលខណ្ឌដោយទន្លេរួម៖ ១៖ កោះកណ្តាល ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ព្រមទាំងបន្តឆ្លងទៅដីគោកនៃស្រុកជលគិរី មានប្រវែងសរុបប្រមាណ២គីឡូម៉េត្រ មាន២កំណាត់ ដាក់ឲ្យដំណើរការកាលពីខែធ្នូ…