គ.ជ.ប សង្កេតឃើញថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃដំបូងនេះ មានភាពល្អប្រសើរជាងអាណត្តិកន្លងទៅ
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានវាយតម្លៃថា យុទ្ធនាការរកសំឡេងឆ្នោតនៅថ្ងៃដំបូងនេះ មានភាពល្អប្រសើរច្រើនបើធៀបនឹងការឃោសនារកសំឡេងឆ្នោតនៅអាណត្តិមុនៗ ព្រោះមិនមានការប៉ះទង្គិច ឬហិង្សាណាមួយកើតឡើងនោះឡើយ។ លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះថា នៅថ្ងៃទីដំបូងនេះ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែលធ្វើយុទ្ធនាការដង្ហែក្បួនទ្រង់ទ្រាយធំ ខណៈដែលគណបក្សនយោបាយដទៃបានត្រឹមធ្វើការប្រមូលផ្តុំ និងដង្ហែទ្រង់ទាយតូចនៅតាមឃុំនានា។ «ជាការកត់សម្គាល់យើងមើលឃើញថា ការធ្វើយុទ្ធនាការរកសំឡេងឆ្នោតថ្ងៃបូងនៅអាណត្តិនេះមានភាពល្អប្រសើរច្រើនបើធៀបអាណត្តិមុនៗ។ គឺមិនមានការប៉ះទង្គិច ឬ ហិង្សាណាមួយកើតឡើងនោះទេ។ គណបក្សនយោបាយខ្លះគាត់ដង្ហែក្បួន ខណៈគណបក្សនយោបាយខ្លះទៀតមិនទាន់ដង្ហែក្បួននៅឡើយទេ គឺបានត្រឹមធ្វើការជួបជុំប្រមូលផ្តុំគ្នាប៉ុណ្ណោះ»។ លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់។ បើទោះបីយ៉ាងណានៅថ្ងៃនេះ គ.ជ.ប ក៏ទទួលបានពាក្យបណ្តឹងមួយករណីផងដែរ ពីគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។ គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានប្តឹងសកម្មជនគណបក្សសង្រ្គោះជាតិ ពីបទរារាំងក្បួនដង្ហែរបស់ខ្លួន នៅក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។ លោក ហង្ស ពុទ្ធា សម្តែងការរំពឹងទុកថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល ១៤ថ្ងៃនេះ នឹងបន្តប្រព្រឹត្តទៅក្នុងបរិយាកាសមួយល្អប្រសើរ ដូចថ្ងៃដំបូងនេះ។ លោក…