អាមេរិក ព្រមព្រៀងផ្តល់ជំនួយបច្ចេកទេសពង្រឹងសុវត្ថិភាពចំណីអាហារដល់កម្ពុជា ដើម្បីបើកផ្លូវនាំចូលផលិតផលកសិកម្មទៅអាមេរិក
FN ៖ សហរដ្ឋអាមេរិក បានព្រមព្រៀងផ្តល់ជំនួយបច្ចេកទេសពង្រឹងសុវត្ថិភាពចំណីអាហារ និង ការពារអ្នកប្រើប្រាស់ដល់ប្រទេសកម្ពុជា ដើម្បីបង្កើនទំនុកចិត្តលើផលិតផលចំណីអាហារ និងសម្រាប់បើកផ្លូវដល់ផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សាររបស់អាមេរិក។ ការព្រមព្រៀងនេះបានធ្វើឡើងក្នុងកិច្ចពិភាក្សាមួយរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយលោកស្រី Bar bara Weisel ឧបការីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ នៅក្នុងសប្តាហ៍នេះ ដើម្បីពង្រីកពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកនោះ លោក ប៉ាន សូរស័ក្តិ បានដឹកនាំមន្រ្តីកម្ពុជាមកពីក្រសួងស្ថាប័នផ្សេងគ្នាចំនួន៨ ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ ក្នុងកិច្ចពិភាក្សានោះ លោក ប៉ាន សូរស័ក្ដិ និងលោកស្រី Barbara WEISEL បានពិភាក្សាលើចំណុចមួយចំនួនដូចជា គោលនយោ បាយពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិក ឆ្នាំ២០១៧ អនាម័យ និងភូតគាមអនាម័យ កម្មសិទ្ធិបញ្ញា សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ការងារនិងពលកម្ម កិច្ចព្រមព្រៀងបច្ចេកវិទ្យាព័ត៌មាន និងកិច្ចសម្រួលពាណិជ្ជកម្ម ក្រោមអង្គការពាណិជ្ជកម្មពិភពលោក ប្រព័ន្ធអនុ គ្រោះពន្ធទូទៅ និងជំនួយបច្ចេកទេស។ តាមរយៈកិច្ចពិភាក្សាគណៈប្រតិភូកម្ពុជា និងសហរដ្ឋអាមេរិក បានពិនិត្យឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ដើម្បីធ្វើឲ្យប្រសើរឡើងកិច្ចសម្រួលពាណិជ្ជកម្ម ការងារនិងពលកម្ម ការការពារកម្មសិទ្ធិបញ្ញា…