FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសកាយរឹទ្ធិជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ ត្រូវនឹងថ្ងៃ២រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ បានអញ្ជើញចូលរួមអបអរសាទរមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជាលើកទី៤ ដែលរៀបឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* កាយរឹទ្ធិជាតិកម្ពុជា បានសម្រេចជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាគរុគុណ នៃកាយរិទ្ធិជាតិកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឲ្យមានការចូលរួមគ្រប់គ្រង និងយកចិត្តទុកដាក់បន្ថែម ដើម្បីឲ្យដំណើរការរបស់កាយរិទ្ធិជាតិកម្ពុជា មានសកម្មភាពកាន់តែល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យមានការរៀបចំទិវាផ្សេងៗពាក់ព័ន្ធនឹងកាយរឹទ្ធិជាតិកម្ពុជា។ សម្តេចតេជោ ក៏បានស្នើថ្នាក់ដឹកនាំទាំងអស់រួមគ្នា កសាងកម្លាំងកាយរឹទ្ធិមួយដ៏អង់អាចក្លាហាន ក្លាយជាកម្លាំងដ៏ភក្តីភាព និងជាអ្នកបន្តវេណដ៏មានប្រសិទ្ធភាពសម្រាប់ការចូលរួមចំណែកអភិវឌ្ឍន៍ជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងទទួលយកដោយការពេញចិត្តចំពោះការជ្រើសរើសតាំងសម្តេច និងភរិយា ជាគរុគុណនៃកាយរឹទ្ធិជាតិកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិភពលោកកំពុងព្រួយបារម្ភចំពោះនុយក្លេអ៊ែររបស់កូរ៉េខាងជើង បន្ទាប់ពីប្រទេសនេះបានបាញ់សាកល្បង ដោយជោគជ័យកាលពីសប្តាហ៍មុន។
* សម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមថា កម្ពុជាជាប្រទេសតូច ដូច្នេះមិនមែនជាគោលដៅនៃការវាយប្រហារដោយនុយក្លេអ៊ែរ ពីកូរ៉េខាងជើងនោះទេ។