សម្តេចតេជោ ហ៊ុន សែន ជួបជាមួយអគ្គនាយកអង្គការUNIDO(ដកស្រង់ពីហ្វេសប៊ុក)
ក្នុងឱកាសបំពេញទស្សនកិច្ច នៅប្រទេសហុងគ្រី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Li Yong (លី យ៉ុង) អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO)។ ក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនអគ្គនាយកអង្គការ UNIDO អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ក្នុងការគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ លោក លី យ៉ុង បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា លោកពិតជាមានកិត្តិយស ដែលបានជួបសម្តេចតេជោនៅពេលនេះ ដែលជាឱកាសអោយលោកអាចសម្តែងការគោរព និងសម្តែងការគួរសមដល់សម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកបានគូសបញ្ជាក់ថា នៅឆ្នាំ២០១៧ UNIDO និងកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយគ្នា និងបានចាប់ផ្តើមកិច្ចសហប្រតិបត្តិការនូវដំណើរការនេះ ដែលបានវិវត្តទៅមុខរលូន ជាពិសេសក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យស្បៀង ឧស្សាហកម្ម និងបរិស្ថាន ដែលមានសញ្ញាល្អជាពិសេស សម្រាប់រដ្ឋាភិបាលចិន ជប៉ុន និងស្វុីស ដែលមានការគាំទ្រទៅលើគម្រោងទាំងអស់នោះ។ លោកក៏បានគូសបញ្ជាក់ផងដែរថា លោកចង់រាយការណ៍ជូនសម្តេចតេជោថា លោកបានជួបជាមួយអភិបាលនៃទីក្រុងសិនជិន ប្រទេសចិន ហើយទីក្រុងសិនជិន ចង់សហការជាពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតគម្រោងថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស។ លោកបានកោតសរសើរ…