សំបុត្រថ្ងៃនេះ៖ កម្ពុជា ក្នុងបរិបទពិភពលោក
FN ៖ តើ «ទំនាស់» របស់ពិភពលោក «វិវត្តន៍និងប្រែប្រួល» ដូចម្តេច? តើអ្វីជា «ភ្នាក់ងារ» (Agent) នៃទំនាស់របស់ពិភពលោក? កម្ពុជា ឬបណ្តាប្រទេសតូចៗឯទៀត តិចឬច្រើនតែងរងឥទ្ធិពលពីការសាកល្បងទ្រឹស្តី និងទំនាស់របស់ពិភពលោកជានិច្ច។ ឥឡូវនេះ កម្ពុជា ក៏កំពុងរងឥទ្ធិពលនៃការសាកល្បងទ្រឹស្តី របស់ពិភពលោកនៅឡើយដែរ!។ «ទំនាស់» ធំៗរបស់ពិភពលោក «វិវត្តន៍&ប្រែប្រួល» តាមដំណាក់កាលដូចតទៅ៖ ១៖ ទំនាស់ការប្រគួតឥទ្ធិពលរបស់អាណាចក្រ! Clash of Empires (ស.វទី ៣-៨)៖ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ខ្មែរក៏ជាអាណាចក្រ១ ហើយ អាណាម តុងកឹង ចំប៉ាគឺសុទ្ធតែជាអាណាចក្រ។ តែទីបំផុត អាណាចក្រ ចំប៉ា បាត់ពីផែនទីពិភពលោក។ តើពេលនោះ គេប្រើអ្វីធ្វើជាភ្នាក់ងារនៃទំនាស់? សូមសិក្សាបន្ថែម! ២៖ ទំនាស់នៃការប្រគួតឥទ្ធិពលសាសនា!Clash of Religious (ស.វទី៨-១៤)៖ ក្នុងបរិបទកម្ពុជា គឺអាចសិក្សាតាមរយៈប្រាង្គប្រាសាទ ដែលក្នុងអំឡុងសតវត្សរ៍ទី៨-១២ កើតឡើងនូវទំនាស់ប្រជែងឥទ្ធិពលរវាង ព្រហ្មញសាសនា និងព្រះពុទ្ធសាសនា គឺធំធេងណាស់។…