ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣»
FN ៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣»។ ពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខែតុលា និងវិច្ឆិកា គឺជាខែដែលប្រមូលផ្តុំដោយការងារ។ ក្នុងនោះមានចូលរួមប្រជុំអាស៊ាននៅថ្ងៃ ពាក់ស្បែកជើងតាំងពីព្រឹក រហូតដល់យប់។ សម្តេចតេជោថ្លែងថា ការងារដ៏មមាញឹកនេះបើមិនមានការហ្វឹកហាត់លុតដំពីក្មេងទេ ប្រហែលរត់មិនរួចនោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានសេចក្តីរីករាយដោយបានមកចូលរួមក្នុងពិធីផ្សព្វផ្សាយ និង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ២០១៩-២០២៣ ដែលបានប្រារព្វឡើងយ៉ាងឱឡារិកនាពេលនេះ។ * សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងកោតសរសើរ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងថ្នាក់ដឹកនាំ និង…