គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ភ្នាក់ងារបក្សនយោបាយ ៩,៦៦៦​នាក់ ​ត្រូវបានអនុញ្ញាតឲ្យសង្កេតមើល ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាឃុំ សង្កាត់ បានអនុញ្ញាតឲ្យភ្នាក់ងារ គណបក្សនយោបាយ ចំនួន ៩,៦៦៦នាក់ ក្នុងនោះភា្នក់ងារពេញសិទ្ធិមានចំនួន ៣,០២២នាក់ និងភា្នក់ងារបម្រុងមាន ចំនួន ៦,៦៤៤នាក់។នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពី ភ្នាក់ងារគណបក្សនយោបាយ ដែលបានអនុញ្ញាតឲ្យសង្កេតមើល ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ។ គ.ជ.ប បានឲ្យដឹងទៀតថា យោងតាមក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយប្រការ ដែលត្រូវហាមឃាត់ចំពោះភ្នាក់ងារ គណបក្សនយោបាយទាំងអស់ មានជាអាទិ៍៖ * ការរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅចុះឈ្មោះបោះឆ្នោត ឬការរារាំងមិនឲ្យចុះឈ្មោះប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។ * ផ្តល់ការណែនាំ ឬស្តីបន្ទោសដល់មន្ត្រីចុះឈ្មោះបោះឆ្នោត។ * ជ្រៀតជ្រែក ឬបង្កការអុកឡុក ឬបង្កការរំខាន ឬការរារាំងសកម្មភាពជាប្រក្រតីក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត នៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ * និយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរក្នុងន័យប្រមាថមាក់ងាយទៅលើគណបក្សនយោបាយ ឬភ្នាក់ងារគណបក្សនយោបាយ…