កម្ពុជានាំចេញដំឡូងមី ស្វាយចន្ទី ពោត ចេក ស្វាយ និងម្រេច បាន១.៤លានតោន នៅ៥ខែដំបូងឆ្នាំនេះ !
FN ៖ រយៈពេល៥ខែដំបូង ឆ្នាំ២០២០នេះ ក្រៅពីនាំចេញអង្ករ និងស្រូវ កម្ពុជាបាននាំចេញដំឡូងមីក្រៀម ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត ផ្លែចេកស្រស់ ផ្លែស្វាយស្រស់ និងម្រេច បានប្រមាណ១.៤លានតោន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម តាមរយៈ Facebook ផ្លូវការរបស់ខ្លួនបានបង្ហោះរបាយការណ៍ នៃលទ្ធផលការនាំចេញផលិតផលកសិកម្មមួយចំនួន ក្រៅពីអង្ករ/ស្រូវ ដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ (ក្នុងដំណាក់កាល នៃការរីករាលដាលសកលនៃមេរោគកូវិដ ១៩) សម្រេចបានដូចខាងក្រោម៖ ១៖ ចំណិតដំឡូងមីក្រៀមនាំចេញបាន ៩៩៦ ២៩០ តោន កើនឡើងប្រមាណ ៨៨ ២៩០ តោន ស្មើនឹង ៩.៧២% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួនតែ ៩០៨ ០០០ តោនប៉ុណ្ណោះ។ ២៖ ម្សៅដំឡូងមីនាំចេញបាន…