ថ្ងៃស្អែកការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតចាប់ផ្តើមហើយ! សូមអានសេចក្តីណែនាំរបស់ គ.ជ.ប ស្តីពីការដង្ហែក្បួននេះ
FN ៖ ការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះហើយ។ យុទ្ធនាការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតនេះ មានរយៈពេល ១៤ថ្ងៃ ពោលគឺនឹងត្រូវបិទបញ្ចប់វិញនៅថ្ងៃទី០២ ខែមិថុនា។ ដើម្បីបញ្ចៀសបញ្ហាផ្សេងៗ ដែលអាចកើតមានក្នុងពេលឃោសនារកសំឡេងឆ្នោតនេះ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីណែនាំមួយឲ្យគណបក្សនយោបាយទាំង ១២ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែង គោរពឲ្យបានខ្ជាប់ខ្ជួន។