ផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយពីសិរីសោភ័ណ-ប៉ោយប៉ែត នឹងសាងសង់នៅខែក្រោយ
FN ៖ កំណាត់ផ្លូវជាតិលេខ៥ ដែលជាកំណាត់ចុងក្រោយ តភ្ជាប់ពីក្រុងសិរីសោភ័ណ ទៅដល់ក្រុងប៉ោយប៉ែត មានប្រវែង៣៥គីឡូម៉ែត្រ នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅក្នុងខែមេសា ឆ្នាំ២០២២ ដោយគ្រោងប្រើថវិកាប្រមាណ ៥០លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ នេះជាការបញ្ជាក់របស់ លោក ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានលើកឡើងដូចនេះ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសចុះហត្ថលេខារវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយសម្ព័ន្ធក្រុមហ៊ុន Construction Corporation No.1 – JSC (CC1) and Civil Engineering Construction Corporation No. 6 – JSC (CIENCO6) Joint Venture (CC1-CIENCO6 JV) លើគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) សម្រាប់កញ្ចប់ការងារទី៤…