ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា៖ ការប្រើប្រាស់រៀលផ្ដល់ប្រយោជន៍ដល់សង្គម និងសេដ្ឋកិច្ចជាតិ
FN ៖ លោស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានពន្យល់ណែនាំ ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ ប្រាក់រៀលខ្មែរ ដោយលោកស្រីបញ្ជាក់ថា «ការប្រើប្រាស់ប្រាក់រៀលផ្ដល់ប្រយោជន៍ និងសារៈសំខាន់ខ្លាំងណាស់ដល់សង្គម និងសេដ្ឋកិច្ចជាតិ»។ ការថ្លែងរបស់លោកស្រី ទេសាភិបាលរងនេះធ្វើឡើង ក្នុងកម្មវិធី «អបអរសាទរការដាក់ ឲ្យចរាចរប្រាក់រៀលឡើងវិញលើកទី៣៧» នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ក្នុងសាកលវិទ្យាល័យនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ដោយមានការចូលរួមពីសំណាក់មន្ដ្រីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ លោកស្រី នាវ ច័ន្ទថាណា បានថ្លែងឲ្យដឹងថា ចំពោះផ្នែកសេដ្ឋកិច្ច ប្រាក់រៀលពង្រឹងប្រសិទ្ធភាព នៃការអនុវត្តគោលនយោលបាយរូបិយវត្ថុ និងគោលនយោបាយអត្រាប្ដូរប្រាក់ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ និងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចទាំងមូល។ នៅក្នុងវិស័យ ពាណិជ្ជកម្ម ការប្រើប្រាស់ប្រាក់រៀលតែមួយ ជួយកាត់បន្ថយចំណាយប្រតិបត្តិការ ដូចជាការប្ដូរប្រាក់សម្រាប់ដោះដូរក្នុងស្រុក កាត់បន្ថយហានិភ័យពីការបាត់បង់ ដោយសារការប្រែប្រួលអត្រាប្ដូរប្រាក់ និងសម្រួលការកំណត់ថ្លៃដោះដូរតែមួយ ដែលធ្វើឲ្យដែលធ្វើឲ្យការដោះដូរ ប្រព្រឹត្តិទៅងាយស្រួល និងឆាប់រហ័ស។ លោកស្រីបន្ដទៀតថា «ការប្រើប្រាស់ប្រាក់រៀល ចូលរួមចំណែកជំរុញការវិនិយោគ និងកាបង្កើតការងារ តាមរយៈឥតទ្ធិពល…