CPP ដាក់បេក្ខជនតំណាងរាស្រ្ត៤រូបថ្មីទៀត ជំនួសតំណែងសមាជិកសភារបស់ខ្លួន៤រូប ដែលលាលែងពីតំណែង
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសទទួលស្គាល់ បេក្ខជនតំណាងរាស្រ្ត៤រូបថ្មីទៀត មកពីគណបក្សប្រជាជនកម្ពុជា ដែលត្រូវជំនួសតំណែង សមាជិកសភា៤រូបរបស់គណបក្សប្រជាជន ដែលបានដាក់ពាក្យលាលែងពីតំណែងនាថ្មីៗនេះ។ នេះបើតាមលិខិតរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ បេក្ខជនតំណាងរាស្រ្តថ្មីទាំង៤រូប រួមមាន៖ ១៖ លោក សុខ ប៊ន នៅឈរឈ្មោះនៅមណ្ឌលខេត្តកំពង់ស្ពឺ ២៖ លោក អ៊ុក ដាមរី ឈរឈ្មោះនៅមណ្ឌលខេត្តកណ្តាល ៣៖ លោក ជុំ យុហៀន ឈរឈ្មោះនៅមណ្ឌលខេត្តកោះកុង ៤៖ លោក ពៅ សាមី ឈរឈ្មោះនៅមណ្ឌលខេត្តព្រៃវែង បេក្ខជនតំណាងរាស្រ្តថ្មី៤រូបនេះ គឺជាអ្នកដែលត្រូវជំនួសសមាជិករដ្ឋសភាមកពី CPP ៤រូប ដែលលាលែង ហើយត្រូវបាន គ.ជ.ប បញ្ចូនភ្ជាប់ជាមួយ បញ្ជីឈ្មោះបេក្ខជន១១រូប ផ្សេងទៀតរបស់គណបក្សប្រជាជនកម្ពុជា ដែលរៀបចំដោយ គ.ជ.ប ដើម្បីកាន់អាសនៈចំនួន១១ ដែលសេសសល់ ក្រោយគណបក្សចំនួន២ មិនទទួលយកក្រោយរំលាយគណបក្សសង្រ្គោះជាតិ។…